សំណួរ​ដែល​សួរ​ញឹកញាប់

តើខ្ញុំអាចទាញយកកម្មវិធីតាមដានសំរាម ដោយរបៀបណា?
ភ្ជាប់ទៅកាន់ Apple និង Play Store
តើខ្ញុំអាចប្រើប្រាស់ កម្មវិធីទូរស័ព្ទនេះ ដោយរបៀបណា?
ភ្ជាប់ទៅកាន់វីដេអូ និង រំលេចនូវចំនុចសំខាន់ៗ(ការរាយកាណ៍)មួយចំនួន
តើវេទិកានេះបង្កើតឡើងដោយដៃគូណាខ្លះ?
- វេទិកាគណនេយ្យភាពលើសំណល់រឹងគឺជាគម្រោងដែលទទួលបានជំនួយពី ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ​(USAID) និងមានរយៈពេលចាប់ពីខែកញ្ញាឆ្នាំ២០១៩ ដល់ខែតុលាឆ្នាំ២០២២។ គម្រោងត្រូវបានអនុវត្តក្រោមកិច្ចសហការរវាង ក្រុមហ៊ុនត្រាយអ៊ែងហ្គលអ៊ិនវ៉ាយម៉ិនថល (Triangle Environmental) អង្គការមូលនិធីអាស៊ី (The Asia Foundation) សកលវិទ្យាល័យឌូក (the DevLab@Duke University) អង្គការ កែច្នៃសំរាម និងការសិក្សានៅកម្ពុជា (COMPED) និង ក្រុមសំលេងសំរាម (Waste Voice)។ សូមអរគុណដល់អ្នកដែលបានរាយការណ៍ពីបញ្ហានិង កិច្ចសហប្រតិបត្តិការពីអជ្ញាធរក្រុង និង ក្រុមហ៊ុនប្រមូលសំរាម។
តើខ្ញុំអាចទាញការចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាដែលខ្ញុំបានរាយការណ៍ក្នុងសហគមន៍ខ្ញុំតាមវិធីណា?
អ្នកអាចផ្ញើតំណ ដើម្បីភ្ជាប់ទៅកាន់ផែនទី ទៅអ្នកធ្វើការសម្រេចចិត្ត នៅមូលដ្ឋាន។
អ្នកអាចប្រើប្រាស់ប៊ូតុងចែករំលែកបញ្ហាជាក់លាក់ទៅកាន់អ្នកដទៃដើម្បីជូនដំណឹងពួកគាត់តាមរយៈ Facebook។
តើ អ្នកអាចអនុវត្តគម្រោងSWAP និង ដាក់ឲ្យប្រើប្រាស់កម្មវិធី តាមដានសំរាម ក្នុងក្រុងរបស់ខ្ញុំឬទេ?
យើងរីករាយក្នងការពង្រីកវិសាលភាពនៃគម្រោងSWAP! ការអនុវត្តគម្រោងSWAPនៅក្នុងក្រុងថ្មីមួយបានត្រូវការ ការចូលរួមពីអជ្ញាធរ ក្រុមហ៊ុនផ្ដល់សេវាកម្ម និង អង្គការសង្គមស៊ីវិលក្នុងតំបន់។ អ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ.
តើអ្នកណាខ្លះអាចប្រើប្រាស់របាយការណ៍បាន?
គេហទំព័រនេះ អាចប្រើប្រាស់បានដើម្បីមើលរបាយការណ៍ផ្សេងៗ និង មានជាភាសាខ្មែរ និង អង់គ្លេស។ អ្នករាល់គ្នាអាចទាញយករបាយការណ៍បានតាមរយៈកុំព្យូទ័រ។
តើខ្ញុំអាចចូលប្រើប្រាស់ឬទាញយករបាយការណ៍សង្ខេបនៃសំណើដែលលើកឡើងតាមវិធីណា?
អ្នកអាចsubscribeដើម្បីទទួលបានរបាយការណ៍ដែលនឹងបង្កើតដោយស្វ័យប្រវត្តិ ដោយធ្វើការជ្រើសរើសទីតាំង ប្រធានបទ និង កាលបរិច្ឆេទ ដែលអ្នកចាប់អារម្មណ៍ ហើយ បន្ទាប់មកទៀត >>>>>

អ្នកអាចទាញយកទិន្នន័យដោយធ្វើការជ្រើសរើសទីតាំង ប្រធានបទ និង កាលបរិច្ឆេទ ដែលអ្នកចាប់អារម្មណ៍រួចចុចប៊ូតុង “ទាញយក”។
តើរបាយការណ៍សង្ខេបអាចប្រើប្រាស់ដើម្បីគោលបំណងអ្វីខ្លះ?
របាយការណ៍សង្ខេបអាចប្រើប្រាស់បានដោយប្រជាពលរដ្ឋ អ្នកសម្រេចចិត្តថ្នាក់ក្រុង ក្រុមហ៊ុនផ្ដល់សេវាកម្មប្រមូលសំរាម ដើម្បីធ្វើការសម្រេចចិត្តលើការធ្វើឲ្យប្រសើរឡើង និង ពង្រីកសេវាកម្មបរិស្ថានផ្សេងៗ។
តើផែនទីមានតួនាទីអ្វី?
ផែនទីជួយបង្ហាញអំពីទីតាំងជាក់លាក់ណាខ្លះ ដែលត្រូវការ ការយកចិត្តទុកដាក់ បន្ថែមទៀតទៅដល់ប្រជាពលរដ្ឋ អ្នកសម្រេចចិត្តថ្នាក់ក្រុង និងក្រុមហ៊ុនផ្ដល់សេវាកម្ម។
តើខ្ញុំអាចដាក់សំណើតាមរយៈគេហទំព័រនេះដែរឬទេ?
នាពេលបច្ចុប្បន្ននេះ យើងអាចទទួលយកការជូនដំណឹងអំពីបញ្ហាតាមរយៈ កម្មវិធីតាមដានសំរាម តែប៉ុណ្ណោះ។
តើខ្ញុំអាច ដាក់សំណើដោយអនាមិកបានដែរឬទេ?
អ្នកអាចធ្វើបាន! បើទោះបីជា គណនីរបស់អ្នកក្នុងកម្មវិធីតាមដានសំរាម ភ្ជាប់ទៅកាន់គណនីអតិថិជនអ្នករបស់ក្រុមហ៊ុនប្រមូលសំរាមក៏ដោយ នៅលើអេក្រង់សម្រាប់រាយការណ៍បញ្ហា អ្នកមានជម្រើសក្នុងការដាក់ការអង្កេត របស់អ្នកដោយមិនបញ្ចេញឈ្មោះ។
តើបញ្ហាប្រភេទណាខ្លះដែលវេទិកានេះដោះស្រាយបាន?
- សម្រាប់ពេលបច្ចុប្បន្ននេះ យើងចង់ទទួលបានព័ត៌មានពីបញ្ហាទាក់ទងនឹងសំណល់រឹង។ នេះរួមមានដូចជា ការបោះចោលសំរាមមិនស្របច្បាប់់់់់់់ឬមិនត្រឹមត្រូវ ការដុតសំរាម ព្រមទាំងបញ្ហាទាក់ទងនឹងការប្រមូលសំរាមជាដើម។ អ្នកអាចជ្រើសរើស បញ្ហាណាមួយក្នុងចំណោមបញ្ហាដែលមានជាជម្រើសស្រាប់ក្នុងផ្នែករាយការណ៍ក្នុងកម្មវិធីតាមដានសំរាម។ លើសពីនេះទៅទៀត ក៏មានជម្រើស “ផ្សេង”សម្រាប់អ្នកបំពេញផងដែរប្រសិនបើសំណើរបស់អ្នកមិនស្ថិតក្នុងជម្រើសណាមួយដែលមានស្រាប់ក្នុងបញ្ជីជម្រើស។

- នាពេលអនាគត យើងសង្ឃឹមថាយើងនឹងអាចពង្រីកការប្រើប្រាស់វេទិកានេះចំពោះការព្រួយបារម្ភទាក់ទងនឹងបញ្ហាបរិស្ថានផ្សេងៗទៀត។
តើខ្ញុំអាចរាយការណ៍បញ្ហាសំណល់រឹងក្នុងតំបន់ផ្សេងទៀតក្រៅពីក្រុងដែលអ្នកធ្វើការដែរឬទេ?
អ្នកអាចរាយការណ៍បញ្ហាក្នុងតំបន់ផ្សេងបាន ប៉ុន្ដែបច្ចុប្បន្ននេះ យើងកំពុងធ្វើសកម្មភាពក្នុង ក្រុងសៀមរាប ក្រុងកំពង់ចាម និង ក្រុងស្ទឹងសែនតែប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនផ្ដល់សេវាកម្ម និង រដ្ឋបាលក្រុងមិនទទួលបានព័ត៌មានពីរបាយការណ៍របស់អ្នកទេ។
Skip to content